ស្ត្រីវ័យ១០៧ឆ្នាំ ប្រាប់ពីអាថ៌កំបាំងយ៉ាងសាមញ្ញដែលធ្វើអោយអាយុវែង ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន
លោកយាយ Hilda Benson បានប្រារព្ធធ្វើពិធីខួបកំណើតរបស់ខ្លួនកាលពីថ្ងៃទី២២ ខែមីនា កន្លងទៅថ្មីៗនេះ គម្រប់អាយុ១០៧ឆ្នាំ។ លោកយាយ Hilda Benson កើតនៅក្នុងឆ្នាំ១៩០៩ នៅតំបន់ Beech Grove រដ្ឋ Indiana សហរដ្ឋអាមេរិក។
លោកយាយ ធ្លាប់បានហែលឆ្លងកាត់នូវសង្គ្រាមលោកទាំងពីរលើក គឺសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២។ លោកយាយ Hilda Benson ត្រូវបានគេទទួលស្គាល់ថាបានចូលរួមធ្វើការងារស្ម័គ្រចិត្តសម្រាប់សង្គមតាមរយៈសាសនាគ្រិស្ដ។
នៅក្នុងថ្ងៃខួបកំណើតរបស់លោកយាយ Hilda Benson អភិបាលរដ្ឋនៅតំបន់ Beech Grove ក៏បានប្រគល់ប័ណ្ណសរសើរ និង អបអរសាទរដល់លោកយាយផងដែរ ដែលក្នុងប័ណ្ណសរសើរនោះបានសរសេរថា «Hilda Benson Day In Beech Grove«។
នៅពេលសួរថាអ្វីដែលជាអាថ៌កំបាំងធ្វើអោយលោកយាយមានអាយុវែង? លោកយាយ Hilda បានឆ្លើយយ៉ាងខ្លីថា៖ «ចូរធ្វើខ្លួនអោយរវល់ ប្រសិនបើអ្នកអាច»។ លោកយាយ បានបន្តថា៖ «អ្នកញញឹម នោះពិភពលោក នឹងញញឹមជាមួយអ្នក»៕
ប្រែសម្រួល ៖ សុខា នីកា
ប្រភព ៖ aol.com