សហគ្រាស​ធុន​តូច និង​មធ្យម​​មាន​បំណង​ស្នើសុំ​​ការ​លើក​ទឹកចិត្ត​ពីពន្ធដារ​ ត្រូវមាន​ឯកសារ​អ្វី​ខ្លះ?​អនុលោម​ទៅ​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព និង​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​អនុវត្ត អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ណែនាំ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​ដែល​មាន​បំណង​ស្នើសុំ​​ការ​លើក​ទឹកចិត្ត​ពន្ធដារ​ ត្រូវ​ដាក់​ពាក្យ​​ស្នើសុំ​មក​កាន់​អគ្គនាយកដ្ឋាន​ពន្ធដារ​។

ការ​ដាក់​ស្នើសុំ​​ការ​លើក​ទឹកចិត្ត​ពន្ធដារ​នេះ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​​​ឯកសារ​ដូច​ខាងក្រោម៖
១.ចំពោះ​សហគ្រាស​ដែល​ស្នើសុំ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល និង​ពន្ធ​អប្បបរមា
- លក្ខន្តិកៈ​របស់​សហគ្រាស
- លិខិត​អនុញ្ញាត​ប្រកប​អាជីវកម្ម ឬ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពន្ធដារ រួម​ទាំង​ប័ណ្ណ​ពន្ធ​ប៉ាតង់
- ផែនការ​អាជីវកម្ម និង​របាយការណ៍​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​ពន្ធដារ​រួច
- កិច្ចសន្យា​ ឬ​កិច្ចព្រមព្រៀង​​ទិញ​ទំនិញ ឬ​សេវាកម្ម
- កិច្ចសន្យា​ការងារ និង​ផែនការ​ធនធាន​មនុស្ស
- កិច្ចសន្យា​ជួល​ទីតាំង ឬ​វិញ្ញាបនបត្រ​បញ្ជាក់​ការ​កាន់កាប់​អចលនទ្រព្យ​ដែល​ជា​ទីតាំង​សម្រាប់​ប្រកប​អាជីវកម្ម​នៅ​ក្នុង​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុន​តូច​ និង​មធ្យម។

២. ចំពោះ​សហគ្រាស​ដែល​ស្នើសុំ​ការ​លើកទឹកចិត្ត​សម្រាប់​ចំណាយ​ដែល​អាច​កាត់កង​បាន
- លក្ខន្តិកៈ​របស់​សហគ្រាស
- លិខិត​អនុញ្ញាត​ប្រកប​អាជីវកម្ម ឬ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពន្ធដារ រួម​ទាំង​ប័ណ្ណ​ពន្ធ​ប៉ាតង់
- ផែនការ​អាជីវកម្ម និង​របាយការណ៍​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​ពន្ធដារ​រួច
- កិច្ចសន្យា​ ឬ​កិច្ចព្រមព្រៀង​​ទិញ​ទំនិញ ឬ​សេវាកម្ម
- កម្មវិធី​បណ្តុះបណ្តាល​ដល់​និយោជិត៕

 

អានអត្ថបទពាក់ព័ន្ធ​នៅ​ទី​នេះ៖ អ្វី​ដែល​អ្នក​គួរ​ដឹង​​ ពី​ការ​លើកទឹកចិត្ត​ពន្ធដារ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​​ដោយក្រសួង​សេដ្ឋកិច្ច?

ប្រភព៖ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​

យោង៖ បញ្ជាក់ឯកសារចេញដោយ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨

 

​​​​​

X
5s